Yearendyearend1140x150

ខេត្តព្រះសីហនុប្តឹង«ជាងជួសជុលម៉ូតូ»ម្នាក់ក្រោយប្រើដាវសាំម៉ូរ៉ៃគំរាមមន្ត្រីរៀបចំសណ្តាប់ធ្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖សមត្ថកិច្ចអាជ្ញាធរក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ខៀវ ប៊ុនធឿន មុខរបជាជាងជួសជុលម៉ូតូ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ការចាប់ខ្លួននេះ ក្រោយពីបុរសរូបនេះ បានប្រើដាវ​សាំម៉ូរ៉ៃគំរាមកាប់សម្លាប់ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ កាលពីថ្ងៃ២២ ខែមីនា ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានពន្យល់ថា ក្នុងពេលអាជ្ញាធរក្រុងចុះណែនាំកុំឲ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាតូបស្នាក់នៅ និងប្រកបអាជីវកម្ម បុរសម្នាក់នេះបានជេរប្រមាថ និងប្រើកាំដាវ គំរាមដោយហិង្សាមកលើសមត្ថកិច្ច។រដ្ឋបាលខេត្តព្រះសីហនុ បាន​សម្រេចដាក់ពាក្យប្តឹងបុរសម្នាក់នេះពី បទជេរប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។

បច្ចុប្បន្នបុរសរូបនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅតុលាការ។សម្រាប់រដ្ឋបាលខេត្ត ករណីនេះជាការអនុវត្តន៍វិធានការច្បាប់ មិនមែនធ្វើបាបពលរដ្ឋទេ និងស្នើសុំឲ្យពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ក្នុងការរក្សាសោភណ្ឌភាពសណ្តាប់ធ្នាប់ទូទៅបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រះសីហនុ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង