Yearendyearend1140x150

កម្ពុជានឹងបញ្ចប់ការសាងសង់«មន្ទីរពិសោធន៍វេជ្ជសាស្ត្រ»នៅចុងខែមីនានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។នេះបើយោងតាមឱ្យដឹងរបស់អ្នកនាំពាក្យខេត្តព្រះសីហនុ។

បើតាមអ្នកនាំពាក្យដដែល បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំតម្លើងនៅក្នុងដើមខែមេសា ឆ្នាំ២០២១ និងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១នេះហើយ។ជាមួយគ្នានេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតម្លើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិក សុខាភិបាលដែលមានការពាក់ព័ន្ធ។

សម្រាប់ក្រសួងសុខាភិបាលកម្ពុជា នៅពេលដែលដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជិតគ្នា ក្នុងការបង្កើនល្បឿនធ្វើសំណាកតេស្តរកជំងឺវីរុសកូវីដ-១៩ បាឆាប់រហ័ស ចំនេញពេលវេលា និងថវិកា ព្រមទាំងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង