Yearendyearend1140x150
Img 0571

រារាំងគេមិនឱ្យទៅចាក់វ៉ាក់សាំងមានទោសជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យ១០លានរៀល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌

ភ្នំពេញ៖ ការផ្តល់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាល​ដែលបានដាក់ចេញដោយអាជ្ញាធរ​មានសមត្ថកិច្ច។ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃ​ទៅទទួលការចាក់វ៉ាក់សាំង​ គឺជាអំពេីល្មេីសច្បាប់ដែលកំណត់។នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌មានថ្លែងថា រារាំងគេមិនឱ្យទៅចាក់វ៉ាក់សាំង តាមច្បាប់ជាបទល្មើស "រារាំងដល់ការអនុវត្តវិធានការ​" តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យមានការចម្លងជំងឺ​កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បើពុំនោះទេអ្នកនឹងទទួលបានការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង