Yearendyearend1140x150

ភូមិមួយក្នុងស្រុកល្វាឯម នឹងបើកដំណើរការវិញនារសៀលនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទិដ្ឋភាពក្នុងភូមិវាលធំ  ពេលដែលបិទជាបណ្ដោះអាសន្ន( រូបភាព អធិការដ្ឋាន ស្រុកល្វាឯម) 

ភ្នំពេញ៖ ទីតាំងមួយចំនួនក្នុងស្រុកល្វាឯម ដូចជាភូមិវាលធំ ឃុំពាមឧកញ៉ាអុង ផ្សារកោះរះលើ និងធនាគារស្ថាបនា នឹងត្រូវបើកឱ្យដំណើរការជាធម្មតាឡើងវិញនារសៀលនេះ ក្រោយលទ្ធផលអ្នកដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០ កុម្ភៈ អវិជ្ជាមានទាំងអស់។ 

បើតាមសេចក្ដីប្រកាសរបស់អធិការដ្ឋានស្រុកល្វាឯម បានឱ្យដឹងថា នៅតែប៉ុន្មានម៉ោងទៀតនឹងបើកភូមិវាលធំ ឃុំពាមឧកញ៉ាអុងឡើងវិញ ក្រោយពីសំណាកលើកទី២ របស់ពលរដ្ឋទាំង៨០៦នាក់ រស់នៅក្នុងភូមិវាលធំ និងអ្នកពាក់ពន្ធ័ទាំងអស់ គឺអវិជ្ជមាន ទាំងអស់។ 

ចំណែក នៅរសៀលនេះ ទីតាំងដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មាន នឹងបើកឲ្យដំណើរការចេញចូលភូមិវាលធំ ផ្សារកោះរះលើ និងធនាគារស្ថាបនាសាខាស្រុកល្វាឯម ជាប្រក្រតីឡើងវិញ។

បើតាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រោយតេស្តលទ្ធផលលើកទី២ ចេញអវិជ្ជមានទាំងអស់ អាជ្ញាធរ បានអនុញ្ញាតឱ្យបើកដំណើរការជាប្រក្រតីឡើងវិញទីតាំងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ផ្សារកោះរះលើ និងធនាគារស្ថាបនាសាខាស្រុកល្វាឯម ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ចាប់ពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២១ នេះតទៅ។

ដោយឡែក  រដ្ឋបាលឃុំ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ និងការបង្ការ ដើម្បីការពារ ការឆ្លងជាយថាហេតុ នូវវីរុសកូវីដ-១៩ ដូចជា ការវាស់កំដៅលាងដៃនឹងអាល់កុលឬដែល ពាក់ម៉ាស់ ឬរបាំងមុខ និងរក្សាគម្លាតសុវត្ថិភាព ១,៥ម៉ែត្រ តាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល។

សូមជម្រាបជូនថា  ពាក់ព័ន្ធករណីភូមិវាលធំ ឃុំពាមឧកញ៉ាអុង ផ្សារកោះរះលើ និង ធនាគារស្ថាបនា សាខាស្រុកល្វាឯម ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ បានបិទជាបណ្តោះអាសន្នកាលពីពេលកន្លងទៅ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ។ ដោយឡែក លទ្ធផលសំណាកលើកទី២របស់ប្រជាពលរដ្ឋរស់នៅភូមិវាលធំ និង បុគ្គលិកធនាគារស្ថាបនា គឺអវិជ្ជមានទាំងអស់។ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ភូមិ ស្រុកល្វាឯម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង