Cct850x100 1
1800px x h300px kh

ម៉ាស៊ីនតេស្តកូវីដស្វ័យប្រវត្តិចំនួន៣នឹងដាក់ដំណើរការក្នុងខែមេសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
 (រូបភាពដោយ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ-១៩ស្វ័យប្រវត្តិ ​ចំនួន០៣បន្ថែមទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុង «សហគមន៍២០កុម្ភៈ» ​​​​។ នេះបើយោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅរសៀលថ្ងៃទី២៣មីនានេះ។ 

ដូចសព្វមួយដង នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅកន្លែងដែលពាក់ព័ន្ធ សូមអញ្ជើញទៅតេស្តនៅមន្ទីរពេទ្យខេត្តជិតៗបំផុត ដូចជានៅ​វិទ្យាល័យ​បាក់ទូក​ ឬ​វិទ្យាល័យ​បឹង​ត្របែក​ ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬមន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងអាចគ្រប់គ្រងបាន។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨៣នាក់ ហើយករណីស្លាប់ ០៥នាក់៕

 ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ-១៩ស្វ័យប្រវត្តិ ​ចំនួន០៣បន្ថែមទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុង «សហគមន៍២០កុម្ភៈ» (រូបភាពដោយ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)

Khcct banner

អត្ថបទទាក់ទង