Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ "ស្ថានភាពកូវីដ១៩នៅកម្ពុជា យើងអាចគ្រប់គ្រងបាន"

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែនជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមានសន្តិភាព។

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រកម្ពុជា នៅថ្ងៃទី១៧ មីនានេះ បានបញ្ជាក់ថា បញ្ហាជំងឺខូវីដ​១៩នេះ គឺជាបញ្ហាដែលកម្ពុជាអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច។ប្រសាសន៍របស់សម្តេចនេះ ធ្វើឡើងក្នុងពេលសម្តេច ទទួលជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមានសន្តិភាព។

ក្នុងជំនួបនោះសម្តេចបានជម្រាបជូនប្រតិភូអំពីវិធានការទប់ស្កាត់បញ្ហាក្នុងករណីដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះនៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ មីនានេះ ក្រសួងសុខាភិបាល រកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១២ករណីបន្ថែម ដែលនៅបន្ទាយមានជ័យ ២ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ២ករណី បាត់ដំបង ៤ករណី កំពត២ ករណី និង ត្បូងឃ្មុំ ១ករណី។ចំនួននេះ ធ្វើឱ្យកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ចំនួន២៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង