Yearendyearend1140x150

សេតវិមានកំពុងគិតគូរកញ្ចប់ថវិកាចំនួន៣ទ្រីលានដុល្លារសម្រាប់ជំរុញវិស័យសេដ្ឋកិច្ច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកមួយនៅថ្ងៃទី២២ មីនា ២០២១ នេះ បានឱ្យ ដឹងថា មន្រ្តីសេតវិមានកំពុងរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបចំនួន ៣ទ្រីលានដុល្លារអាមេរិក។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលដកស្រង់សំដីប្រភពដែលដឹងពីបញ្ហានេះថា កញ្ចប់ថវិកាដើម្បីជម្រុញសេដ្ឋកិច្ច អាចមានពីរផ្នែក។ ផ្នែកទីមួយ គឺផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់មូលនិធិសម្រាប់លើកកម្ពស់ផលិតកម្ម ដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ការកសាងបណ្តាញអ៊ីនធ័រណេតនឹងបណ្តាញហ្វាយជី 5G និងការធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ចំណែកផ្នែកទីពីរ គឺពាក់ព័ន្ធនឹងការអប់រំមតេយ្យសិក្សាលក្ខណៈជាសាកល ការអប់រំថ្នាក់មហាវិទ្យាល័យសហគមន៍ឥតគិតថ្លៃ ប្រាក់ឥណទានពន្ធសម្រាប់កុមារ និងប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម ដើម្បីចូលរួមក្នុងការធានារ៉ាប់រងសុខភាព។

គួររំលឹកថា ផែនការនេះមុនពេលដាក់ជូនសភា ត្រូវតែមានការយល់ព្រមពីលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។ មានសេចក្តីរាយការណ៍ថា លោក Joe Biden អាចស្តាប់បទសម្ភាសន៍ដែលពាក់ព័ន្ធនៅសប្តាហ៍នេះ។ គិតមកដល់ពេលនេះ សេតវិមាន បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃផែនការនោះទេ។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ពិភពលោកខាងក្រៅ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Psaki បាននិយាយថា សេតវិមាននឹងមិនប្រកាសផែនការចុងក្រោយទេក្នុងសប្តាហ៍នេះ។ លោក Biden និងក្រុមរបស់គាត់កំពុងពិចារណាលើជម្រើសនៃគោលនយោបាយដែលអាចធ្វើបាន ដើម្បីផ្តល់ថវិកាដល់គ្រួសារអាមេរិក និងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធរបស់សហរដ្ឋអាមេរិក៕ 

រូបភាពពី៖ Insider 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង