Yearendyearend1140x150

អត់ពាក់ម៉ាស់ និងមិនរក្សាគម្លាតអាចរងការផាក់ពិន័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រជាពលរដ្ឋចូលរួមពាក់ម៉ាសការពារការឆ្លងកូវីដ១៩នៅតាមទិផ្សារមួយចំនួននៃរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនៅតាមទីតាំងមួយចំនួនដូចជា ផ្សារទំនើប ភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក កន្លែងធ្វើការ និងហាងលក់ទំនិញផ្សេងៗទៀត ដើម្បីទប់ស្កាត់ពីការឆ្លងជំងឺកូវីដ១៩។ ចំពោះបុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនេះ នឹងត្រូវទទួលការផាកពិន័យ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទបើស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ១៩ ប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតរាល់ពេលចេញទៅទីតាំងសាធារណៈដូចជា ផ្សារទំនើប ភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក កន្លែងធ្វើការ និងនៅតាមហាងនានា។

សេចក្តីប្រកាសបន្តថា រាល់ទីតាំងទាំងនេះត្រូវត្រួតពិនិត្យនិងណែនាំបុគ្គលិក និងបុគ្គលិកគ្រប់រូបដែលចូលទៅទីកន្លែងរបស់ខ្លួនឱ្យធ្វើការពាក់ម៉ាស់ ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនពាក់ម៉ាស់ចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែចំពោះបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ដូចដែលមានចែងក្នុងកថាខណ្ឌទី៣ និងទី៤នៃប្រការ៣នៃសេចក្តីប្រកាសនេះ។

សេចក្តីប្រកាសបន្ថែមថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្តិភាពដូចមានចែងក្នុងប្រកាសរ៣ ដល់ប្រការ៩នៃប្រកាសនេះ ត្រូវទទួលទណ្ឌកម្មដូចដែលមានចែងក្នុងអនិក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ការព្រមាន និងការណែនាំបុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាព ត្រូវធ្វើឡើងដោយមន្ត្រីក្រសួងសុខាភិបាល ឬអជ្ញាធរមានសមត្ថកិច្ច។ រីឯការសម្រេចដាក់ពិន័យអន្តរការណ៍ចំពោះការបំពានកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចនៃការរក្សាគម្លាតសុវត្ថិភាព ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពាក់ម៉ាស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង