Yearendyearend1140x150

ចិនជួយអេស្ប៉ាញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន។រូបភាព​ពីChina News Service 

ចិន៖ តាំងពីដើមមក ប្រទេសចិនបានប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដោយឈរលើគោលការណ៍បើកចំហ និងមានតម្លាភាព ព្រមទាំងទទួលខុសត្រូវចំពោះសុខភាព និងសុវត្ថិភាពរបស់ប្រជាជន ក៏ដូចជាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនពិភពលោកទាំងមូល។

ប្រទេសចិនទទួលបានវឌ្ឍនភាពដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ ហើយទីបំផុតការប្រយុទ្ធប្រឆាំងនេះកំពុងតែមើលឃើញពីជ័យជំនះនេះ។ នេះជាប្រសាសន៍របស់លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុងបទសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអេស្ប៉ាញលោកArancha Gonzalez។

លោក Arancha Gonzalezបានមានប្រសាសន៍ថា រដ្ឋាភិបាលអេស្ប៉ាញកំពុងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាតនេះ ប៉ុន្តែក៏មានការប្រឈមនឹងការលំបាកដូចជាកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ ដូច្នេះសង្ឃឹមថា ភាគីចិនផ្តល់ការគាំទ្រក្នុងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់ អេស្ប៉ាញ ហើយអេស្ប៉ាញមានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំវីដេអូ រវាងអ្នកជំនាញវេជ្ជសាស្រ្តមកកពីប្រទេសទាំងពីរជាមួយភាគីចិន ដើម្បីរៀនសូត្រពីបទពិសោធន៍របស់ភាគីចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

សូមបញ្ជាក់ថា យោងតាមប្រសាសន៍របស់លោក វ៉ាង យី ភាគីចិនបានសម្រេចចិត្តផ្តល់ជំនួយជាបន្ទាន់នូវសម្ភារៈវេជ្ជសាស្រ្តស្របតាមតម្រូវការរបស់អេស្ប៉ាញ ព្រមទាំងបើកផ្លូវពាណិជ្ជកម្មសម្រាប់ប្រទេសអេស្ប៉ាញ ដើម្បីនាំចូលឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្រ្តដែលត្រូវការជាចាំបាច់ ហើយភាគីចិនក៏នឹងលើកទឹកចិត្តដល់ទីក្រុងមិត្តភាព និងក្រុមហ៊ុននានា សម្រាប់ផ្តល់ជាជំនួយ និងមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងសម្របសម្រួលការរៀបចំកិច្ចប្រជុំវីដេអូសម្រាប់អ្នកជំនាញវេជ្ជសាស្រ្តនៃប្រទេសទាំងពីរ ព្រមទាំងពិចារណាបញ្ជូនក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រតាមពេលវេលាសមស្របណាមួយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង