Yearendyearend1140x150

បទវិភាគ៖ ប្រជាជនចិនមិនទទួលយកអាកប្បកិរិយាមើលស្រាលជាដាច់ខាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងប្រទេសចិននិងអាមេរិក រូបថតប្រៀបធៀបពីរសន្លឹកត្រូវបង្ហោះព្រមៗគ្នាតាមរយៈបណ្តាលទំនាក់ទំនងសង្គមនៃប្រទេសចិន រូបថតមួយសន្លឹកបានបង្ហាញពីសភាពការណ៍ចុះហត្ថលេខាលើ «សន្ធិសញ្ញាស៊ីនជូ »កាលពីឆ្នាំ១៩០១ ហើយរូបថតមួយសន្លឹកទៀតបានបង្ហាញពីសភាពការណ៍នៃកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិននិងអាមេរិកដែលបើកធ្វើនៅAnchorageកាលពីឆ្នាំ២០២១ ។

កាលពី១៩០១ រាជរដ្ឋាភិបាលនៃរជ្ជកាលឆេងត្រូវបង្ខំចុះហត្ថលេខាលើ «សន្ធិសញ្ញាស៊ីនជូ »ជាមួយ១១ប្រទេស ក្នុងនោះ បូករួមទាំងអង់គ្លេស អាមេរិកនិងជប៉ុនជាដើម។ «សន្ធិសញ្ញាស៊ីនជូ »ជាសន្ធិសញ្ញាដែលត្រូវបរទេសទារប្រាក់សំណងច្រើនបំផុតនិងបាត់បង់អធិបតេយ្យភាពធ្ងន់ធ្ងរបំផុតក្នុងប្រវតិ្តសាស្ត្រសម័យទំនើបរបស់ប្រទេសចិន ។ បន្ទាប់ពីបានចុះហត្ថលេខាលើ«សន្ធិសញ្ញាស៊ីនជូ » ប្រទេសចក្រពតិ្តនិយមបានបង្កើន ថែមមួយកម្រិតទៀតនូវការគ្រប់គ្រងនិងទន្រ្ទានកាន់កាប់ទៅលើប្រទេសចិន ដូចនេះ ប្រទេសចិនបានក្លាយជាសង្គមពាក់កណ្តាលអាណានិគមពាក់កណ្តាលសកិ្តភូមិនិយមទាំងស្រុង ។

នៅឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនបានចាប់បដិសនិ្ធឡើង បក្សកុម្មុយនិសចិនបានដឹកនាំប្រជាជនចិនធ្វើការបង្កបង្កើនផលដោយខ្លួនឯងនិងខិតខំតស៊ូយ៉ាងលំបាកលំបិន បានកែប្រែមុខមាត់ក្រីក្រទៅជាប្រទេសមានភាពរុងរឿងខ្លាំងក្លា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ។បើប្រៀបធៀបនឹងរូបថតទាំងពីរនេះ អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពិភពលោកនៅតែមាសភាពការណ៍ដែលប្រទេសធំធ្វើបាបប្រទេសតូច ប៉ុន្តែប្រទេសចិនលែងជាប្រទេសដែលត្រូវបំពារបំពានដោយអ្នកដទៃនោះឡើយ !

ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិននិងអាមេរិកលើកនេះ ទង្វើនិងអាកប្បកិរិយារបស់អាមេរិកមិនសមស្របនឹងប្រទេសធំដែលមានសេចក្តីថ្លៃថ្នូរទាំងស្រុង ។ ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនា អាមេរិកបានអូសបន្លាយពេលវាលាថ្លែងសុន្ទរកថា ថែមទាំងបានចោទប្រកាន់និងវាយប្រហារគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិនតែម្តង ។ ប្រការនេះមិនសមស្របនឹងរបៀបរបបសម្រាប់ទទួលភ្ញៀវនិងពិធីការការទូត ហើយក៏បានសឱ្យឃើញនូវអនុត្តរភាពរបស់អាមេរិកជាប់រហូតមកផងដែរ ។

ប្រឈមនឹងការចោទប្រកាន់ដោយគ្មានហេតុផលនិងអាកប្បកិរិយា អនុត្តរភាពរបស់អាមេរិក ភាគីចិនឆ្លើយតបតវិញដោយសមហេតុ សមផល ដែលបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តនងឆន្ទៈយ៉ាងមុតមាំដើម្បីគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ។ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិនបានឆ្លើយតបថា តៃវ៉ាន់ ហុងកុងនិងស៊ីនជាំងសុទ្ធតែជាចំណែកមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើរបស់អាមេរិកដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស ចិន ។ អាមេរិកគ្មានសិទ្ធិនិយាយជាមួយចិនដូចគ្រូបង្រៀនកូនសិស្សនោះទេ ប្រជាជនចិនមិនទទួលយកជាដាច់ខាត !

អ្នកដែលយកចិត្តទុកដាក់ចំពោះកិច្ចជំនួបលើកនេះមិនត្រឹមតែជាប្រជាជនចិនប៉ុណ្ណោះទេ ពិភពលោកទាំងមូលសុទ្ធតែផ្តោតសំខាន់ទៅលើការប៉ះសំដីគ្នារវាងចិននិងអាមេរិកលើកនេះផងដែរ ។ ប្រព័ន្ធសារព័ត៌មានអាមេរិក CNNបានវាយតម្លៃចំពោះកិច្ចជំនួបលើកនេះថា នេះជាការពន្លះគ្នាដ៏កម្រមាន ប្រទេសចិនបាននិងកំពុងចាត់ទុកខ្លួនជាដៃគូប្រជែងមានថ្នាក់ដូចគ្នាជាមួយអាមេរិក តែមិនមែនជាដៃគូសហការថ្នាក់ដំបូងនោះឡើយ ។ រីឯកាសែត New York Timesបានរិះគន់លោកបៃដិនថា “ការសម្តែងដ៏រឹងចចេសចំពោះប្រទេសចិនគួរតែបញ្ចប់ហើយ” ដល់ពេលត្រូវចាត់វិធានការដើម្បីបង្វែរការថមថយចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ លោកស្រីMaria Zakharovaអ្នកនាំពាក្យក្រសួងការបរទសេរុស្ស៊ីបានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានកោតសរសើរចំពោះការឆ្លើយតបរបស់ប្រទេសចិនថា “ខណៈពេលអាមេរិកប៉ុនប៉ងមួលបង្កាច់ដៃគូដោយចេតនា ទង្វើបែបនេះទើបជាវិធីសម្រាប់ទប់ទល់នឹងពួកគេដ៏ត្រឹមត្រូវ ” ។

ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជាកើតមានបម្រែបម្រួលមិនដែលមានក្នុងមួយរយឆ្នាំកន្លងទៅ ការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ ។ ទ្វារសម្រាប់ធ្វើកិច្ចសន្ទនារបស់ប្រទេសចិននឹងបន្តបើកជាប់រហូត ប៉ុន្តែអាមេរិកចាំបាច់ត្រូវចេះគោរពគ្នាទៅវិញទៅមកនិងមានស្មើភាព ហើយនិងដើរស្របតាមទិសដៅជាមួយប្រទេសចិន ។ ពីព្រោះយុគសម័យដែលអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងឆ្កាដៃឆ្កាជើងបានចប់ទៅហើយ !

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង