Yearendyearend1140x150

មនុស្ស១៣៧នាក់បានស្លាប់ក្នុងការវាយប្រហារនៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស១៣៧នាក់បានស្លាប់ក្នុងការវាយប្រហារនៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា ប្រភពរូប៖ Al Jazeera

នីហ្សេរីយ៉ា៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនបានឲ្យដឹងថា យោងតាមសារព័ត៌មាន Niamey រដ្ឋាភិបាលនីហ្សេរីយ៉ាបានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី ២២ ដោយបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារទៅលើភូមិជាច្រើននៅភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា នៅថ្ងៃទី ២១ សម្លាប់មនុស្ស ១៣៧ នាក់។

អ្នកនាំពាក្យរដ្ឋាភិបាលនីហ្សេរីយ៉ា លោក Zakaria Abdul-Rahman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារទៅលើភូមិជាច្រើននៅតំបន់ Tilia នៃតំបន់តាវ៉ាដោយបានសម្លាប់ជនស៊ីវិល ១៣៧ នាក់និងមនុស្សជាច្រើននាក់ទៀតរងរបួស។

លោក Abdul-Rahman បាននិយាយថា មន្ទីរពាក់ព័ន្ធបានពង្រឹងវិធានការសន្តិសុខនៅក្នុងតំបន់ដែលឧប្បត្តិហេតុនេះបានកើតឡើង និងតាមចាប់ជនល្មើស។ លោកក៏បានប្រកាសផងដែរថា រដ្ឋាភិបាលនីហ្សេរីយ៉ា បានសម្រេចចិត្តចូលរួមក្នុងពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ២៣។

នៅភាគខាងលិចនីហ្សេរីយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះអង្គការជ្រុលនិយមនិងអង្គការភេរវករ ដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមជ្រុលនិយម បានបើកការវាយប្រហារជាញឹកញាប់នៅក្នុងតំបន់នេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើន។

នៅថ្ងៃទី ២ ខែមករាឆ្នាំនេះភូមិចំនួន ២ នៅតំបន់Tillabéri ភាគខាងលិចនីហ្សេរីយ៉ាត្រូវបានវាយប្រហារដោយអាវុធ ដែលជាហេតុធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង