Yearendyearend1140x150

អ្នកស្លាប់ដោយសារកូវីដ កើនដល់៥នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ស្រ្តីជាជនជាតិខ្មែរម្នាក់ទៀតអាយុ៦២ ឆ្នាំ ដែលកើតជំងឺកូវីដ១៩ បានទទួលមរណភាពនៅព្រឹកនេះ។ ស្រ្តីរូបនេះ ជាម្ដាយរបស់មិត្តរួមក្រុមកំប្លែងនាយក្រឹម  ទទួលមរណភាពនៅមន្ទីពេទ្យរុស្សី។ នេះបើតាមព័ត៌មានបឋមពីផេកសិក្បករកម្ពុជា។ 

បើតាមញ្ចាក់អោយដឹងពី តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម បានប្រាប់ផេកសិល្បករ ម្តាយរបស់អ្នកសម្ដែងរួមក្រុមខ្លួនឈ្មោះស្រីពីន បានស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង នៅមន្ទីពេទ្យរុស្សី។

អ្នកជំងឺដែលបានបាត់បង់ជីវិតនេះមានឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ បានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

យ៉ាងណាមិញ ក្រសួងសុខាភិបាលនឹងជូនដំណឹងបន្តិចទៀតនេះ។ 

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២៣ មីនា អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះ៕

ប្រភព៖ FN 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង