Cct850x100 1

ចិនផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងដល់និស្សិតកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិនផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជាទៅសិក្សានៅសាកលវិទ្យាល័យ ស៊ុនយ៉ាតសេន(Sun Yat-sen University, SYSU) នៅទីក្រុងក្វាងចូវ ប្រទេសចិនដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ចំពោះសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សាសាកលវិទ្យាល័យ ស៊ុនយ៉ាតសេន អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតមុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យសូមចុចលើតំណនេះ http://ios.sysu.edu.cn (ដោយភ្ជាប់នូវលិខិតឧទ្ទេសនាមពីក្រសួងអប់រំ យុវជន និងកីឡារួចបញ្ជូនទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ) ។

ពាក្យទាក់ទង: អាហារូបករណ៍ចិន
Khcct banner

អត្ថបទទាក់ទង