Yearendyearend1140x150
Img 0571

អាជីវកម្មខ្លះដាក់ជួលឬលក់និងបិទទ្វាក្នុងគ្រាកម្ពុជារងការវាយប្រហារកូវីដធ្ងន់ជាងមុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាជីវកម្មមួយចំនួនត្រូវបានបិទនៅក្រុងភ្នំពេញ

ភ្នំពេញ៖ក្រោយពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ អាជីវកម្មធំៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ត្រូវបានគេសង្កេតឃើញថា បានបិទផ្អាកជាបណ្តោះអាសន្ន និងខ្លះទៀតប្រកាសដាក់ទីតាំងសម្រាប់ជួលបន្តជាដើម។សម្រាប់អ្នកសេដ្ឋកិច្ច បញ្ហានេះគឺដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងស្រុកបានក្លាយជាបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុតជាងមុនៗ។

កម្ពុជានៅតែបន្តមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគម ជាពិសេសគឺមានការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ ហើយក៏មានអ្នកស្លាប់នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពភ័យខ្លាច កាត់បន្ថយការចេញក្រៅ កាត់បន្ថយការជួបជុំគ្នា ជាហេតុធ្វើឱ្យអាជីវកម្មមួយចំនួនត្រូវបានបិទផ្អាកជាបណ្តោះអាសន្ន។

ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានចុះទៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងបានទាក់ទងសម្ភាសន៍ជាមួយម្ចាស់ទីតាំងមួយចំនួនដោយពួកគេបង្ហាញពីផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ និងខ្លះទៀតសុំមិនហ៊ានអធិប្បាយជាដើម។

ចំនួននៃការកើនឡើងផ្អាក និងការលក់ពេលនេះ អ្នកសេដ្ឋកិច្ចនៅកម្ពុជាមើលឃើញថាដោយសារ ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងស្រុកបានក្លាយជាបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុតជាងមុនៗ។លោកបណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេចក្តីបានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងស្រុកបានក្លាយជាបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុត ដែលបានធ្វើឱ្យអាជីវកម្មនានានៅទីក្រុងភ្នំពេញបានសម្រេចបិទទា្វរ ហើយសកម្មភាពផ្សេងៗទៀតស្ទើគ្រប់វិស័យក៏មានផលប៉ះពាល់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងស្ថានភាពអន់ថយ។

បើតាមអ្នកជំនាញរូបនេះ ក្រៅពីស្ថានភាពក្នុងស្រុក ក៏មានស្ថានភាពក្រៅស្រុកផងដែរ ដោយប្រទេសមួយចំនួនទៀតកំពុងតែមានការឆ្លងរីករាលដាល ទន្ទឹមនឹងនេះដៃគូទីផ្សារធំៗរបស់កម្ពុជាដូចជា ទីផ្សារចិន អឺរ៉ុប អាមេរិក កំពុងតែស្ថិតក្នុងស្ថានភាពកូវីដ១៩ ហើយបានបង្អាក់ដល់សកម្មភាពនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាដៃគូទាំងនោះ។

សម្រាប់លោកបណ្ឌិត ចាត់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈ មកដល់បច្ចុប្បន្ននេះជំណូលសេដ្ឋកិច្ចកម្ពុជាមានការខាតបង់យ៉ាងច្រើន ប្រហែលស្ថិតនៅក្នុងទឹកប្រាក់ប្រមាណជា២៥០លានដុល្លារ(តួលេខប៉ាន់ស្មាន)។ មួយវិញទៀត បើក្រឡេកមើលចំណូលរបស់ប្រជាជនដែលប្រកបរបរតូចតាចនៅតាមផ្ទះ ឬនៅតាមតូបនានាក៏មានការបាត់បង់ចំណូលពីព្រឹត្តិការណ៍នេះផងដែរ។

តែយ៉ាងណាលោកសង្ឃឹមថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនេះបានល្អនៅក្នុងរយៈពេល១ខែទៀត នោះប្រជាជននឹងមានទំនុកចិត្ត ហើយអាចបើកអាជីវកម្មបានជាធម្មតា ហើយស្ថានភាពសេដ្ឋកិច្ចកម្ពុជាក៏នឹងមានការងើបឡើងវិញចាប់ពីខែមិថុនានេះតទៅ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៨១នាក់ ហើយករណីស្លាប់ ០៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង