Yearendyearend1140x150
Img 0571

ចិនប្រកាសផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុ Detection Reagent ជម្ងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ មីនានេះ ក្រសួងសុខាភិបាល រកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១២ករណីបន្ថែម ដែលនៅបន្ទាយមានជ័យ ២ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ២ករណី បាត់ដំបង ៤ករណី កំពត២ ករណី និង ត្បូងឃ្មុំ ១ករណី។ចំនួននេះ ធ្វើឱ្យកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ចំនួន២៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង