Yearendyearend1140x150

រកឃើញកុមារាអាយុ៦ឆ្នាំ និងស្រ្តីអាយុ៥៦ឆ្នាំឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កុមារាជនជាតិខ្មែរម្នាក់ អាយុ០៦ឆ្នាំ ឆ្លងជំងឺកូវីដ ផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ៖ យោងតាមព័ត៌មានស្ដីពីករណីវិជ្ជមានកូវីដ-១៩ នៅយប់ម៉ោង៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន០២នាក់ រួមមាន កុមារាជនជាតិខ្មែរម្នាក់ អាយុ០៦ឆ្នាំ និងស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៥៦ឆ្នាំ។

បើតាមប្រភពបានឱ្យដឹងថា អ្នកជម្ងឺទីមួយគឺ កុមារាអាយុ០៦ឆ្នាំ ដែលបានឆ្លងពីម្ដាយអាយុ៣១ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងកុមារខាងលើ មានចំនួន០៤នាក់ ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងផ្ទះជួល ខណ្ឌប្ញស្សីកែវ។ ចំណែកអ្នកជម្ងឺទីពីរ គឺស្ត្រី អាយុ ៥៦ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ស្នាក់នៅបច្ចុប្បន្ននៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធជាមួយស្រ្តីរូបនេះ មានចំនួន ០២នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។

បន្ទាប់ពីនេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។ ហើយបច្ចុប្បន្ននេះ អ្នកវិជ្ជមានកូវីដទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕

ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៥៦ឆ្នាំ ឆ្លងជំងឺកូវីដ ផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
បច្ចុប្បន្ននេះ អ្នកវិជ្ជមានកូវីដទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)
បច្ចុប្បន្ននេះ អ្នកវិជ្ជមានកូវីដទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង