Cct850x100 1
1800px x h300px kh

«អ្នកស្លាប់ដោយជំងឺកូវីដ»នៅកម្ពុជាកើនឡើងចំនួន៣នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គិតត្រឹមល្ងាចថ្ងៃទី ១៩ មីនានេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានស្លាប់។ការស្លាប់នេះ ធ្វើចំនួនអ្នកស្លាប់ដោយជំងឺកូវីដនៅកម្ពុជាកើនដល់៣នាក់។

ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ស្រ្តីវ័យ៦២ឆ្នាំនេះ បានចូលសម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនៅថ្ងៃទី១០មីនាឆ្នាំ២០២១ ដោយឃើញមានវីរុសកូវីដ១៩ និងគួបផ្សំមានស្ថានភាពហត់ខ្លាំង គួបផ្សំជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្រ្តីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងជួយសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១៧មីនាកន្លងទៅ។

ដោយសារតែវីរុសកូវីដ១៩ បានវ៉ៃលុកសួតទាំងពីររបស់ស្រ្តីខាងលើធ្ងន់ធ្ងរហើយ ទោះបីជាមានការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាព ដូចជា ប្រើម៉ាស៊ីនជំនួយដង្ហើម VN1 នៅតែមិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ហ្សែនដកដង្ហើម រយៈពេល០២ថ្ងៃ ចាប់ពីពេលយប់ថ្ងៃទី១៧មីនារួចហើយក៏ដោយ នៅតែមិនអាចជួយបានឡើុយ ដែលធ្វើឱ្យស្រ្តីវ័យ៦២ឆ្នាំ ទទួលមរណកាលទៅនៅព្រឹកថ្ងៃទី១៩មីនានេះ វេលាម៉ោង ១១ព្រឹក។

ចំណែកអ្នកស្លាប់ដោយសារកូវីដម្នាក់ទៀតអាយុ៤៦ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ១០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។​គាត់មានអាការៈលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងកាប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនាហើយបានស្លាប់នៅម៉ោង៣កន្លះនាទី ល្ងាចថ្ងៃទី ១៩ ខែមីនានេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៥៨នាក់ ហើយករណីស្លាប់ ០៣នាក់៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង