Yearendyearend1140x150

ក្រសួងសុខាភិបាល៖ ស្រ្តីម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩បានវ៉ៃលុកសួតសងខាងធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្រី្តជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី១៩មីនានេះ វេលាម៉ោង ១១ៈ៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។

ដំបូងស្រ្តីវ័យ៦២ឆ្នាំនេះ បានចូលសម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនៅថ្ងៃទី១០មីនាឆ្នាំ២០២១ ដោយឃើញមានវីរុសកូវីដ១៩ និងគួបផ្សំមានស្ថានភាពហត់ខ្លាំង គួបផ្សំជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្រ្តីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងជួយសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១៧មីនាកន្លងទៅ។

ដោយសារតែវីរុសកូវីដ១៩ បានវ៉ៃលុកសួតទាំងពីររបស់ស្រ្តីខាងលើធ្ងន់ធ្ងរហើយ ទោះបីជាមានការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាព ដូចជា ប្រើម៉ាស៊ីនជំនួយដង្ហើម VN1 នៅតែមិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ហ្សែនដកដង្ហើម រយៈពេល០២ថ្ងៃ ចាប់ពីពេលយប់ថ្ងៃទី១៧មីនារួចហើយក៏ដោយ នៅតែមិនអាចជួយបានឡើុយ ដែលធ្វើឱ្យស្រ្តីវ័យ៦២ឆ្នាំ ទទួលមរណកាលទៅនៅព្រឹកថ្ងៃទី១៩មីនានេះ វេលាម៉ោង ១១ៈ៤៥នាទីព្រឹក។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកស្លាប់ដោយសារវីរុសកូវីដចំនួន០២នាក់ ក្នុងនោះមានម្នាក់ជាបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ គឺអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងក្លឹប N8 ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ បានទទួលមរណភាពកាលព្រឹកម៉ោងប្រហែល​១០​កន្លះ​នាទី ​ថ្ងៃ​ទី​១១​មីនា២០២១​ កន្លងទៅ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង