Yearendyearend1140x150

ម្ដាយតារាចម្រៀងវី ឌីណែតទទួលមរណភាពក្នុងពេលព្យាបាលជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកម្ដាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណៈភាពហើយនៅថ្ងៃទី ១៩ មីនានេះ ខណៈរូបគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។ដំណើមរណភាពនេះត្រូវបានក្រុមតារាចម្រៀងនៃផលិតកម្មហង្សមាសចែកចាយចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសព។

បើតាមព័ត៌មានបឋមដែលទទួលបានពីហ្វេសប៊ុក ផេករបស់តារាចម្រៀងស្រី វី ឌីណែត បានឱ្យដឹងថា ម្ដាយរបស់នាងបានទទួលមរណភាព បន្ទាប់ពីមានការធ្វើទុក្ខផ្នែកសុខភាពដោយសារតែជំងឺកូវីដ១៩ ខណៈម្ដាយរបស់នាងសម្រាកព្យាបាលនៅមន្ទីរបន្ទាប់ពីរកឃើញថាមានវិជ្ជមានកូវីដ១៩។

សូមជម្រាបជូនថា ម្ដាយរបស់កញ្ញាវី ឌីណែត និងកញ្ញាផ្ទាល់ បានរកឃើញថាផ្ទុកវិជ្ជមានកូវីដ១៩នៅថ្ងៃកាលពីប៉ុន្មានថ្ងៃមុននេះ ហើយបើតាមសាររៀបរាប់បួងសួងរបស់ វី ឌីណែត ហាក់បង្ហាញឲ្យឃើញថា ម្តាយរបស់អាចនឹងកំពុងមានស្ថានភាពធ្ងន់ធ្ងរគួរឲ្យបារម្ភ ដោយសារការយាយីពីវីរុសកូវីដ១៩ និងកំពុងមានជំងឺប្រចាំកាយផង។

តែយ៉ាងណាក៏ដោយ ចំពោះមរណភាពរបស់អ្នកម្ដាយរបស់តារាចម្រៀង វី ឌីណែត មិនទាន់មានការប្រកាសពីក្រសួងសុខាភិបាលនោះទេ ហើយចំពោះមូលហេតុនៃការស្លាប់ក៏មិនទាន់ដឹងនោះដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង