Yearendyearend1140x150
Img 0571

មន្ទីរឳសថចិនរកឃើញថ្នាំថ្មី ដើម្បីទប់ស្កាត់មេរោគ«កូរ៉ូណា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
នៅយប់ថ្ងៃទី៣១ មករា ចិនបានបញ្ជូនយន្តហោះរបស់ខ្លួនទៅដឹកប្រជាជនចិនមកពីខេត្តអូហានដែលកំពុងស្នាក់នៅ និង ជួបការលំបាក់នៅថៃ ទៅប្រទេសខ្លួនវិញ។ រូបភាព China News Service

ចិន​ ៖ យោងតាមសារព័ត៍មានចិន People Daily ចេញផ្សាយកាលពីថ្ងៃទី៣១ខែមករាបានអោយដឹងថា៖ ថ្នាំចិនមួយប្រភេទដែលមានមានឈ្មោះថា Shuang Huang Lian Kou Fu Ye មានប្រសិទ្ធិភាពទប់ស្កាត់និងគ្រប់គ្រងមេរោគកូរ៉ូណាប្រភេទថ្មីបាន។

នេះគឺជាការរកឃើញថ្មីរបស់មន្ទីរឳសថទីក្រុងសៀងហៃនៃវិទ្យាស្ថានវិទ្យាសាស្រ្តប្រទេសចិន និង មន្ទីរពិសោធន៍មេរោគទីក្រុងវូហានបានរួមគ្នាស្រាវជ្រាវកាលពីពេលថ្មីៗនេះ។បើតាមប្រភពដដែល ឳសថShuang Huang Lian Kou Fu Yeថ្មីនេះ មានប្រសិទ្ធិភាពទប់ស្កាត់ និងគ្រប់គ្រងមេរោគSARS H7N9 H1N1 H5N1 និង ជម្ងឺផ្លូវដង្ហើមដ៏ទៃទៀតផងដែរ។

បច្ចុប្បន្ននេះ ឳសថShuang Huang Lian Kou Fu Yeបានប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលសុខភាពសាធារណៈក្រុងសៀងហៃ។ល។

គួរបញ្ជាក់ថា មេរោគផ្លូវដង្ហើមថ្មី (Corona Virus) ដែលមានប្រភពពីទីក្រុងវូហាននៃប្រទេសចិនមកដល់ពេលនេះ បានឆ្លងរាលដាលដល់ពិភពលោកជាង១០ប្រទេសហើយ ក្នុងនោះមានទាំងកម្ពុជាដែរ។តុល្យការចុងក្រោយ គិតត្រឹមម៉ោង ៩នឹង ៤០នាទីព្រឹកថ្ងៃទី១ កុម្ភះនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈមនុស្សចំនួនលើស១១៨២៣នាក់ទៀតបានឆ្លង ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង