Yearendyearend1140x150

UNបានសម្តែងការព្រួយបារម្ភអំពីផែនការអង់គ្លេសក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
UNបានសម្តែងការព្រួយបារម្ភអំពីផែនការអង់គ្លេសក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ប្រភពរូប៖ Twiter

UN ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ អ្នកនាំពាក្យរបស់អគ្គលេខាធិការ លោក Diaric បានអត្ថាធិប្បាយលើផែនការរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃទី ១៧ ដោយនិយាយថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីបញ្ហានេះ។

លោក Dijarick បាននិយាយថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន រំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន យោងតាមមាត្រាទី ៦ នៃ NPT ហើយការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថេរភាពពិភពលោក និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

លោកបានមានប្រសាសន៍ថា នៅពេលហានិភ័យនៃអាវុធនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ការកាត់បន្ថយនិងគ្រប់គ្រងអាវុធ គឺជាមធ្យោបាយល្អបំផុតក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរនិងបង្កើនស្ថេរភាព។

រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ នៅក្នុងរបាយការណ៍វាយតម្លៃសន្តិសុខការពារជាតិការអភិវឌ្ឍនិងគោលនយោបាយការបរទេសនៅថ្ងៃទី ១៦ ថា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកើនឡើងនិងមានភាពចម្រុះពីបណ្តាប្រទេសដទៃទៀត ចក្រភពអង់គ្លេសនឹងបង្កើតនូវការទប់ស្កាត់នុយក្លេអ៊ែរតិចតួចបំផុត ដែលអាចធានាបាននិងអាចទុកចិត្តបាន ហើយចំនួននុយក្លេអ៊ែរអតិបរមាដែលមានពី ១៨០ ដល់ ២៦០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង