Cct850x100 1
1800px x h300px kh

វ៉ាក់សាំងSinovacចំនួន១លាន៥សែនដូសដែលកម្ពុជាបញ្ជាទិញនឹងមកដល់ឆាប់ៗ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការមកដល់វ៉ាក់សាំងចិន៦០ម៉ឺនដូលកន្លងទៅ។

ភ្នំពេញ៖ វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូសនឹងមកដល់ប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។វ៉ាក់សាំងនេះជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinorpharm ចំនួន១លានដូលដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

ប្រភពទុកចិត្តមួយបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងចិន Sinovac ហើយវ៉ាក់សាំងនេះនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេចគ្មានអាថ៍កំបាំងអ្វីជាមួយប្រជាជននោះទេ ហើយរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងរង្វង់១០ទៅ១៣លាននាក់។ សម្តេចតេជោ ប្រកាសកាលពីយប់ថ្ងៃទី១៦ថាវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac ត្រូវបានរដ្ឋាភិបាលចិនប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទូទាំងប្រទេសចិនកាលពីចុងឆ្នាំ២០២០ បន្ទាប់ពីទទួលបានជោគជ័យក្នុងការតេស្តសាល្បងជាច្រើនដំណាក់កាលលើវីរុសកុវីដ-១៩។ វ៉ាក់សាំងទទួលបានការបញ្ជាពីបណ្តាប្រទេសលើពិភពលោកច្រើនជាងវ៉ាក់សាំង Sinorpharm ហើយវ៉ាក់សាំងចិន Sinovac កំពុងរង់ចាំវាយតម្លៃចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO៕

ពាក្យទាក់ទង: វ៉ាក់សាំង ចិន
Khcct banner

អត្ថបទទាក់ទង