Yearendyearend1140x150

សិស្សសាលា២០នាក់ដួលសន្លប់តៗគ្នាក្នុងខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ សិស្សសាលាវិទ្យាល័យភ្នំធំចំនួន២០នាក់ ដែលស្ថិតស្រុកមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ បានដួលសន្លប់តៗនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៧ មីនា ២០២១ ដោយអាជ្ញាធរបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពគ្លីនិក និង មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៧ មីនា ២០២១ នៅវិទ្យាល័យភ្នំធំ មានករណីដួលសន្លប់ ខាងរដ្ឋបាលខេត្តបានចាត់ចែង ឲ្យលោក វេជ្ជ ចេ ពិចិត្ត ចុះទៅជាបន្ទាន់ ដើម្បីធ្វើការអង្កេត និងស្រាវជ្រាវ ។ តាមលទ្ធផល ទទួលបាន ករណីខាងលើ មុនដំបូងផ្តើមចេញ ពីសិស្សថ្នាក់ទី១២ ម្នាក់ អស់កម្លាំង អត់ងងុយពីយប់ ដោយសារខំរៀន ជិតប្រលងបាក់ឌុប ហើយធ្វើឲ្យសិស្សដទៃផ្សេងទៀត ភ័យ ហើយ ទន់ដៃជើង ដែលសរុបមានចំនួន ១០ នាក់ ( ស្រី៩ នាក់ ) បានបញ្ជួនមកមន្ទីរពេទ្យខេត្ត៤ នាក់ និងមណ្ឌលសុខភាព ភ្នំតូច ៦ នាក់។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ចំពោះការពិនិត្យ សុខភាព របស់ពួកគាត់ មិនឃើញ មានសញ្ញាធ្ងន់ធ្ងរទេ ហើយ សិស្សមកពិគ្រោះនៅមណ្ឌលសុខភាព បានផ្តល់ទឹកផ្លែឈើ ឲ្យពិសា ផ្តល់ប្រឹក្សា នឹងអាចត្រឡប់ទៅផ្ទះវិញបាន និង នៅមន្ទីរពេទ្យខេត្តបានដាក់សេរ៉ូមកម្លាំង ហើយក៏អាចត្រឡប់ទៅផ្ទះវិញបានដែរ បន្ទាប់មានកម្លាំងឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង