Yearendyearend1140x150

ខេត្តកណ្តាលរកឃើញ«អ្នកវិជ្ជមានកូវីដ១៩ថ្មី»ចំនួន២២នាក់បន្ថែមទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កណ្តាល៖ ខេត្តកណ្តាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២២នាក់ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈដែលមានសុទ្ធតែជនជាតិខ្មែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២នាក់នៅខេត្តកណ្ដាល ជាអ្នកជំងឺស្ថិតក្នុងចំណោម៧៥នាក់ ជាតួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេសនៅព្រឹកថ្ងៃទី១៧មីនានេះ ដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងព្យាបាលជាសះស្បើយចំនួន ២២នាក់បន្ថែមផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦៦២នាក់ ហើយករណីស្លាប់ ០១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង