Yearendyearend1140x150

អ្នកពាក់ព័ន្ធ«តារាកំប្លែងស្រីអ៊ីត»ម្នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៉ីត ជាតារាកំប្លែង CTN) ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ មានចំនួន ០៣ នាក់ (ស្រី ០៣ នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀមយកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។នេះបើយោងតាមការប្រកាសរបស់លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី ១៧ មីនា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង