Cct850x100 1
1800px x h300px kh

រកឃើញ«ជនជាតិចិន​ម្នាក់»​វិជ្ជមានកូវីដ-១៩នៅខណ្ឌទួលគោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី ១៦​ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញជនជាតិចិន​ ១នាក់​ វិជ្ជមានកូវីដ១៩ ដែលបានមកស្នាក់នៅក្នុង​ សណ្ឋាគារ​មួយកន្លែងក្នុងរាជធានីភ្នំពេញ។

លោក កែវ សុភា លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌ និងក្រុមប្រចាំបញ្ជា រួមនិងក្រុមគ្រូពេទ្យបានមកយកជនជាតិចិន​ ១នាក់​ វិជ្ជមានកូវីដ១៩ បានមកស្នាក់នៅក្នុង​ សណ្ឋាគារ​ មីដលែន​ (MidLand Hotel ) ឋិតនៅផ្លូវ ៥១៦ ភូមិ​ ១៣​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

អភិបាលរងខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ បេីសិនជាគ្មានភារៈកិច្ចចាំបាច់​ សូមមេត្តាកុំចេញក្រៅផ្ទះ​ នឹងរង់ចាំស្តាប់តាមការណែនាំរបស់​ ក្រសួងសុខាភិបាល​ ពិសេសប្រសាន៍ដឹកនាំរបស់សម្តេចតេជោ ៣កុំ​ ៣ការពារ ៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង