Cct850x100 1
1800px x h300px kh

លោកកក្កដា សោភណ្ឌ័ ឆ្លងកូវីដ-១៩ ខណៈ៣ថ្ងៃមុនទៅចូលរួមមង្គលការមិត្តភក្តិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កក្កដា សោភណ្ឌ័ 

ភ្នំពេញ៖លោក កក្កដា សោភណ្ឌ័ នៅថ្ងៃទី ១៤ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈកាលពីថ្ងៃទី ១២ មីនា លោកធ្លាប់ចូលរួមមង្គលការមិត្តភក្តិ។

យោងតាមរយៈបណ្តាលសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក កក្កដា សោភណ្ឌ័ បានអះអាងថា លោកបានទទួលលទ្ធផលពីគ្រូពេទ្យថា លោក Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ឥឡូវនេះ លោកធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។

លោកបាន ទោសមិត្តភក្តិ អ្នករាប់អាន ដែលលោកនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា លោកធ្លាប់បានទៅចូលរួមមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង