Yearendyearend1140x150

«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹបត្រូវគេដុតបំផ្លាញ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹបត្រូវគេដុតបំផ្លាញ នៅថ្ងៃទី១៤មីនា២០២១នេះ
(រូបភាពដោយ៖ លោកបណ្ឌិត សុខ ទូច)

ព្រះវិហារ៖ កូនឈើចំនួនប្រមាណ៥ម៉ឺនដើមនៅលើដីជាង ១០០ហិកតានៅតំបន់ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដុះកម្ពស់លេចក្បាលទៅហើយ ត្រូវបានដុតស្ទើរតែទាំងស្រុង ដោយជនខិលខូច។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយនៅក្នុងវីដេអូឡាយតាមប្រព័ន្ធហ្វេសប៊ុកថា កូនឈើប្រណិតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន រដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដាំ ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀតទៅថ្ងៃខាងមុខ។ ហើយថ្ងៃនេះ ត្រូវបានជនអគតិ បានធ្វើការដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម។

បើតាមលោកបណ្ឌិត សុខ ទូច ការដុតបំផ្លាញនេះមិនមែនជាការដុតដើម្បីដេញសត្វព្រៃនោះទេ គឺមានបំណងតែម្ដងដែលបានដុត០៣កន្លែងនៃផ្ទៃដី១០០ហិកតា ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង៤រសៀលនៅថ្ងៃទី១៤ មីនានេះ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ រៀបរាប់ពីអារម្មណ៍សោកស្ដាយខ្លាំងជាពន់ពេក បន្ទាប់ពីបានឃើញសភាពកូនឈើប្រណិតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ព្រៃអភិរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុបទាំងអស់ជាង១ម៉ឺនហិកតា (១៤៣៣៤ហិកតា) ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា។ទីតាំងដែលឆេះនោះ គឺជាទីតាំងដែលសម្តេចតេជោលោកអញ្ជើញទៅដាំជានិម្មិត្តរូប៕

«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅ«ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប»ត្រូវគេដុតបំផ្លាញ

«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅ«ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប»ត្រូវគេដុតបំផ្លាញ
«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅ«ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប»ត្រូវគេដុតបំផ្លាញ នៅថ្ងៃទី១៤មីនា២០២១នេះ
«កូនឈើប្រណិត»ដែលសម្តេចហ៊ុន សែនដាំជាង៥ម៉ឺនដាំនៅ«ឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប»ត្រូវគេដុតបំផ្លាញ
«កូនឈើប្រណិត»នៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹបត្រូវគេដុតបំផ្លាញ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង