Yearendyearend1140x150
Img 0571

អ្នកជំងឺកូវីដម្នាក់នៅព្រៃវែង ស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ អាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៌ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard)។ នេះយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅរសៀលថ្ងៃអាទិត្យទី១៤មីនានេះ។

តាមការពន្យល់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសខាងលើដែលបានទទួលមរណភាព នៅម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃនេះ បន្ទាប់ពីបានចូលរួម​នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ មីនា ម្សិលមិញ។ ក្នុងសេចក្ដីប្រកាសនោះ បានកត់សម្គាល់ថា «ពេលចូលមកដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនក្តៅខ្លួន តែក្រុមគ្រូពេទ្យសម្គាល់ថា សម្ពាធឈាមរបស់បុរសខាងលើដែលអ្នកជំងឺឡើងខ្ពស់ខុសធម្មតា»។

គួររំលឹកថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា បុរសដែលបានស្លាប់បាត់បង់ជីវិត បណ្ដាលមកពី មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង