Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាល៖«អ្នកជំងឺកូវីដ»មួយចំនួនកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវជាថ្មីម្តងទៀតឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងថ្មី ដែលកំពុងចារាចរសកម្មខ្លាំងក្លាបំផុត នៅប្រទេសកម្ពុជា។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា វីរុសបម្លែងថ្មី គឺសាហាវ និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ហើយថ្មីៗនេះ កម្ពុជាមានករណីស្លាប់មួយនាក់ជាលើកដំបូង ខណៈនៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ដំណាក់កាលនេះ ជាដំណាក់លំបាកដែលពលរដ្ឋគ្រប់រូបមានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ហើយការបរាជ័យ ឫជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ គឺអាស្រ័យលេីការចូលរួមរបស់ពលរដ្ឋទាំងអស់គ្នា។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់ និងស្លាប់ម្នាក់។

Khcct banner

អត្ថបទទាក់ទង