Yearendyearend1140x150

ភ្ញៀវទេសចរទៅលេង«បុណ្យទន្លេ»ធ្លាក់ចុះទ្វេដង បើធៀបនឹងឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងបុណ្យទន្លេ ឆ្នាំ២០២០។

បាត់ដំបង៖ ចំនួនភ្ញៀវទេសចរចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង មានការធ្លាក់ចុះ ដោយរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនានេះ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ខណៈបុណ្យទន្លេកាលពីឆ្នាំមុន ដែលធ្វើនៅខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរចូលរួមប្រមាណជាង ១លាននាក់។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានពន្យល់ប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មូលហេតុដែលបណ្តាលឲ្យធ្លា្កក់ចុះនៃចំនួនចំនួនភ្ញៀវទេសចរចូលរួមក្នុងពិធីបុណ្យទន្លេ បើប្រៀបធៀបកាលពីឆ្នាំមុន គឺអាស្រ័យលើខេត្តនីមួយៗ មានចំនួនចូលរួមខុសគ្នាៗ ហើយដោយសារបច្ចុបន្ននេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនចង់ចូលរួមព្រោះមានអារម្មណ៍ថាភ័យខ្លាចទាក់ទងនឹងបញ្ហាការរីករាលដាល Covid-19។

លោក តុប សុភ័ក បានបន្ថែមទៀតថា ទោះបីជាចំនួនអ្នកចូលរួមក្នុងពិធីបុណ្យទន្លេឆ្នាំនេះ មានការធ្លាក់ចុះក៏ដោយ ក៏កម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ដោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងសប្បាយរីករាយ ខណៈបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះដែរ។

គួរបញ្ជាក់ដែរថា រយៈពេលបីថ្ងៃមកនេះ បុណ្យទន្លេបានទទួលវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១៣០០នាក់ ដោយនៅថ្ងៃទីមួយទទួលបានប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃទីពីរទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១០ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៦ម៉ឺននាក់ទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បុណ្យទន្លេ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង