Yearendyearend1140x150

«វិស័យសំណង» នៅកម្ពុជាបន្តកើនឡើងទ្វេដង ទោះបីមានកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត។

ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ វិស័យសំណង់កម្ពុជាមិនទាន់មានការថយចុះនោះទេ ផ្ទុយទៅវិញគឺមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៩។នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងដែនដី ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃ១៦ មីនានេះ។ 

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត គម្រោងក្នុងការសាងសង់បើគិតរហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២០ មានរហូតដល់ ៥២៣ គម្រោង ហើយបើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០១៩ មានត្រឹមតែ៣០០ គម្រោង ដូច្នេះការវិនិយោគទន់គឺមានការកើនឡើងទ្វេដង។

បើតាមលោក សេង ឡូត វិស័យសំណង់នេះមិនមែនមានតែវិនិយោគរបស់បរទេសទេ នៅកម្ពុជាក៏មានអ្នកវិនិយោគច្រើនផងដែរដូចជា៖ លក្ខណជាបុរីឬផ្ទះល្វែងដែលមានការសាងសង់ផ្តុំគ្នា ហើយបច្ចុប្បន្នមានជាង៣២៧ទីតាំង ដែលសុទ្ធតែជាវិនិយោគក្នុងស្រុកទាំងអស់ ក្នុងនោះវិនិយោគរបស់បរទេសគឺមានតិចណាស់ក្នុងបុរី។

អ្នកនាំពាក្យរូបនេះបន្តថា វិស័យសំណង់ដែលមកវិនិយោគនៅកម្ពុជាគឺមាន ១៨ប្រទេស ដែលមានការមកបោះទុននៅកម្ពុជា ហើយបើរៀបជាលំដាប់ថ្នាក់អ្នកវិនិយោគដែលមានលំដាប់ថ្នាក់ (ចិន លេខ១ កូរ៉េលេខ២ និង ជប៉ុនលេខ៣) ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានការវិនិយោងលើវិស័យសំណងច្រើន។បច្ចុប្បន្នអាគារខ្ពស់ដែលភាគច្រើនជាការវិនិយោគរបស់បរទេស រាប់ពីប្រាំជាន់ឡើងលើ នៅកម្ពុជាមានជិត២ពាន់អាគារ អូតែលមានជាង១ពាន់អូតែល ចំណែកអាគារយូនីត (Unit) សម្រាប់ស្នាក់នៅមានរហូតដល់ជាង២ម៉ឺនអាគារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង