Yearendyearend1140x150

KTVវៀតណាមមួយកន្លែងត្រូវដកអាជ្ញាប័ណ្ណ ក្រោយលួចបើកបំពានការណែនាំរបស់ក្រសួងសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានចុះបិទខារ៉ាអូខេ វៀតណាម មួយកន្លែង យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់។ ក្រោយរកឃើញថាខារ៉ាអូខេនេះបានល្មើសនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

ប្រតិបត្តិការបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងខារ៉ាអូខេវៀតណាមមួយកន្លែង ដែលល្មើសច្បាប់លួចលាក់បើកដំណើរការបំពាន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ជាលទ្ធផល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV) (វៀតណាម) យីយោ HAT VOL NHAU 007 បិទទាំងស្រុង នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

យោងតាមច្បាប់ថ្មី ជំពូកទី៣ មាត្រា៥ បានចែងថា បុគ្គលដែលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀត ដែលត្រូវបានដាក់ចេញស្របតាមច្បាប់នេះ នឹងត្រូវទទួលទណ្ឌកម្មរួមមាន ការព្យួរឬដកអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ការបិទអាជីវកម្ម ការពិន័យអន្តរការណ៍ ពិន័យជាប្រាក់ ទោសដាក់ពន្ធធនាគារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង