Yearendyearend1140x150

លោកជំទាវឱ វណ្ណឌីន៖ “អ្នកជំងឺមួយចំនួនទៀតក៏កំពុងស្ថិតក្នុងស្ថានភាពមិនល្អ”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ភ្នំពេញ៖ក្នុងចំណោមអ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលនៅកម្ពុជាប្រមានជាង៥៦០នាក់ គឺមានអ្នកជំងឺមួយចំនួនទៀតក៏កំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អ ហើយក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពរបស់ពួកគាត់។នេះបើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ BTV យ៉ាងដូច្នេះថា “បច្ចុប្បន្ននេះស្ថានភាពអ្នកជំងឺក៏មានអ្នកជំងឺមួយចំនួនទៀតក៏ស្ថិតក្នុងលក្ខណៈមិនសូវល្អប៉ុន្មានដែរទេ ហើយក្រុមគ្រូពេទ្យរបស់យើងក៏កំពុងខ្នះខ្នែង ក្នុងការជួយសង្គ្រោះពួកគាត់ផងដែរ តែស្ថានភាពបែបណានោះ ពួកយើងនឹងតាមដានបន្តទៀត”។

លោកជំទាវ ឱ វណ្ណឌីន បានចាត់ទុកស្ថានភាពកូវីដនៅកម្ពុជាបច្ចុប្បន្ន គឺមិនសូវល្អហើយបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកុំមើលស្រាលនឹងជំងឺនេះ ហើយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ដោយគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាដែលបានដាក់ចេញជាហូរហែកន្លងមក។

គួរបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ការស្លាប់នេះ បានធ្វើឱ្យកម្ពុជាមានអ្នកស្លាប់សារកូវីដ-១៩ជាលើកដំបូង។

គិតមកដល់ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានចំនួនអ្នកឆ្លងសរុប ១១៦៣នាក់ មានចំនួនអ្នកជាសះស្បើយ ៥៩៧នាក់ និងចំនួន ៥៦៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង