Yearendyearend1140x150

កម្ពុជារកឃើញឆ្អឹងផូស៊ីល អាយុកាល៦៥លាន-១៩០លានឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឆ្អឹងផូស៊ីល ដែលរកឃើញ (រូបភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន) 

ភ្នំពេញ៖ ឆ្អឹងផូស៊ីល ដែលគេប៉ានប្រមាណថាមានអាយុកាល៦៥លាន-១៩០លានឆ្នាំ ត្រូវបានរកឃើញនៅកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ខេត្តកោះកុង។ 

បើតាមប្រភពពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានរកឃើញឆ្អឹងផូស៊ីល នៅក្នុងដែនជម្រកសត្វព្រៃតាតៃ  ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលខាងមន្រ្តីជំនាញប៉ាន់ប្រមាណថាមានអាយុកាល៦៥លាន-១៩០លានឆ្នាំមកហើយ។

ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន (រូបភាព ឯកឧត្តម ណេត ភត្រា) 

បើតាម លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ 

លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។

ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ឆ្អឹងផូស៊ីល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង