Yearendyearend1140x150

សម្ដេចហ៊ុន សែន បញ្ជារឱ្យត្រៀមសណ្ឋាគារ២ទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្ដេចហ៊ុន សែន បានបញ្ជារឱ្យមន្រ្តីពាក់ព័ន្ធរៀបចំមន្ទីរពេទ្យ២ផ្សេងទៀតដោយយកសណ្ឋាគារយកជាកន្លែងទុកព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈការឆ្លងមានការកើនឡើងពីរមួយថ្ងៃទៅមួយថ្ងៃ។

តាមរយៈសារសម្លេងតាមបណ្ដាញអេឡិចត្រូនិក តេឡេក្រាម សម្ដេចហ៊ុន សែន បានបញ្ជាឱ្យសម្ដេចសេនាពិជ័យ ទៀ បាញ់ និង រដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រៀមសណ្ឋាគារចំនួន២ផ្សេងទៀត សម្រាប់ជាមន្ទីរពេទ្យទុកព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានប្រមាណ២០០បន្ទប់ ឬអាចលើសនេះ។ 

ក្នុងសារសម្លេងដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋាភិបាលបានឡៃលកដើម្បីបញ្ចេញកម្លាំងគ្រូពេទ្យកងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ដោយហេតុថាគ្រូពេទ្យដែលកំពុងបម្រើការបច្ចុប្បន្នកំពុងនឿយហត់ និងមមាញឹកស្រាប់ហើយ ពិសេសមិនមែនព្យាបាលតែជំងឺកូវីដ១៩ទេ តែគ្រូពេទ្យទាំងនោះក៏ព្យាបាលអ្នកជំងឺទូទៅដែរ។

សម្ដេច ទៀ បាញ ក៏បានបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យកងទ័ពគឺបានត្រៀមរួចរាល់ហើយសម្រាប់ប្រតិបត្តិការនេះ ដោយមានក្រុមគ្រូពេទ្យចំនួន៣០ក្រុម មានក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យចំនួន៣០០នាក់ ដើម្បីមកជួយគ្រូពេទ្យផ្នែកស៊ីវិល។

សម្ដេចហ៊ុន សែន បញ្ចាក់ទៀតថា បើមន្ទីរពេទ្យនេះរៀបចំរួចរាល់ នឹងប្រគល់ជូនកងកម្លាំំងកងទ័ពជើងគោកគ្រប់គ្រងតែម្ដង សម្រាប់ទីតាំងក្នុងទីក្រុងភ្នំពេញ ចំណែកកងកម្លាំងសេសសល់ពីនោះនឹងទៅកាន់គោលដៅដែលកំពុងត្រូវការ។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ៦៤នាក់បន្ថែមទៀតជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១១នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៧៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង