Yearendyearend1140x150

រថយន្តដឹកសំណាកជំងឺកូវិដ-១៩ពីខេត្តស្ទឹងត្រែងទៅភ្នំពេញត្រូវបានឆេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ រថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវិដ-១៩ ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ពី ៧០ ទៅ ៨០ ភាគរយ ។នេះបើយោងតាមរបាយការណ៍របស់លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង គោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

តាមប្រភពទទួលបានពីលោក ទន់វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា នៅវេលាម៉ោង ២ និង ១០ នាទី ជិតភ្លឺ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២១ រថយន្តសម្រាប់ដឹកសំណាកវិភាគ នៅផ្ទះរបស់លោក ឡុច សេងអ៊ាង ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិ បាលខេត្ត ស្ថិតនៅភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បច្ចុប្បន្នកំលាំងមាន សមត្ថកិច្ច កំពុងចុះស្រាវជ្រាវរកមូលហេតុនៃការឆេះរថយន្តនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង