Yearendyearend1140x150

ក្រោយចាក់វ៉ាក់សាំងSinopharmបាន១៤ថ្ងៃ«អង់ទីគ័រការពារកូវីដ-១៩»នឹងបង្កើតឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកយ៉ាង សៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm Group China Biotech។

ភ្នំពេញ៖ អង់ទីគ័រការពារជំងឺកូវីដ១៩នឹងអាចបង្កើតឡើង ដើម្បីក្លាយប្រព័ន្ធការការពារដ៏មានប្រសិទ្ធិភាព ក្រោយពីមនុស្សទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុន Sinopharm។នេះបើតាមការលើកឡើងរបស់លោកយ៉ាង សៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm Group China Biotech ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែត។

លោកយ៉ាងសៀវមីង(Yang Xiao ming) បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការពិសោធន៍ជាច្រើន ដោយលទ្ធផលបានបង្ហាញថា៖ ប្រសិទ្ធភាពល្អបំផុត គឺបន្ទាប់ពីចាក់លើកទី១រួច គឺត្រូវស្ថិតក្នុងចន្លោះពេល ៣ ទៅ ៤ សប្តាហ៍ដើម្បីចាក់លើកទី២ ដែលនឹងធ្វើអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ល្អជាងការចាក់លើកទី២នៅចន្លោះរយៈពេល១ទៅ២សប្តាហ៍។

ប្រធានក្រុមហ៊ុន Sinopharm បានថ្លែងថា ដោយសារភាពខុសគ្នារវាងបុគ្គលម្នាក់ៗ ហើយប្រតិកម្មរបស់វ៉ាក់សាំង ចំពោះមនុស្សគ្រប់គ្នាសុទ្ធតែមិនដូចគ្នាទាំងស្រុងនោះឡើយ។ ដូច្នេះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩រួច ពេលវេលាដើម្បីបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ក៏ខុសគ្នាដែរ។យោងតាមលទ្ធផលពិសោធន៍របស់ក្រុមហ៊ុន Sinopharm បានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១រួច រយៈពេល១០ថ្ងៃក្រោយនឹងបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ប៉ុន្តែការបង្កើតអង់ទីគ័រនេះរបស់មនុស្សគ្រប់គ្នាសុទ្ធតែមិនដូចគ្នា។ ហេតុដូច្នេះហើយទើបតំរូវអោយចាក់លើកទី២បន្ថែមទៀត។

លោកបន្តទៀតថា បន្ទាប់ពីចាក់បានទាំង២លើករួច នៅ១៤ថ្ងៃក្រោយ គឺនឹងអាចបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ដើម្បីបង្កើតបានជាប្រព័ន្ធការការពារដ៏មានប្រសិទ្ធិភាព ហើយអត្រានៃការផ្លាស់ប្តូរវិជ្ជមាននៃអង់ទីគ័រគឺរហូតដល់ ៩៩% ។

បើតាមលោកយ៉ាង សៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm បានអះអាងថា ក៏កំពុងសង្កេតមើលយ៉ាងដិតដល់ចំពោះរយៈពេលនៃការការពាររបស់វ៉ាក់សាំង។ បច្ចុប្បន្ននេះមនុស្សដែលទទួលចាក់វ៉ាក់សាំង Sinopharm ត្រូវបានគេសង្កេតមើលអស់រយៈពេលជាង៨ខែហើយ លទ្ធផលបង្ហាញថាគឺនៅតែមានប្រសិទ្ធភាព។

យោងតាមទិន្នន័យដែលទទួលបានគឺ ការការពារមានរយៈពេលលើសពី៦ខែ ។ចំណែកឯរយៈពេលការពារអាចបាន៨ខែរឺយ៉ាងណានោះ លទ្ធផលមិនទាន់ចេញមកនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង