Cct850x100 1
1800px x h300px kh

ពេទ្យកុមារជាតិអស់វ៉ាក់សាំង Sinopharm សម្រាប់អ្នកចាក់ដូសទី១

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ដំណើរការចាក់សាំងកាពារជំងឺកូវីដ-១៩ ជូនពលរដ្ឋចាប់ពីវ័យ១៨ដល់៥៩ឆ្នាំ ចំពោះដូសទី១ នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពីអស់វ៉ាក់សាំងស៊ីណូហ្វា (Sinopharm)។ចំពោះដំណើការចាក់ឡើងវិញនៅមិនទាន់ដឹងនៅឡើយទេដោយរង់ចាំវ៉ាក់សាំងដឹងពីប្រទេសចិនបន្តទៀត។

លោក ញឹប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ថា លោកក៏ពុំទាន់ដឹងថាពេលណានឹងមានវ៉ាក់សាំងចាក់ទៀតដែរ ក៏ប៉ុន្តែគ្រាន់តែអាចនិយាយបានថា នៅពេលដែររាជរដ្ឋាភិបាលបានទទួលវ៉ាក់សាំង Sinopharmពីចិនម្តងទៀត ដូច្នេះប្រហែលជាមានការបែងចែកសម្រាប់ចាក់ម្តងទៀត ហើយក៏នឹងមានការជូនដំណឹងដល់សាធារណៈជនដូចមុនទៀត។ហើយចំពោះអ្នកចាក់វ៉ាក់សាំងលើកទី២ គឺទទួលចាក់ជាធម្មតា។

គួរបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm ជាជំនួយរបស់ចិន មានចំនួន៦០ម៉ឺនដូស កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ហើយវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ អ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ១៩(Sinopharm Beijing Institute of Biological Products) មានចំនួនសរុប ១០៣៥៥៣នាក់ (ស្រី ៣១៧៣៩នាក់)។ ចំពោះអ្នកចាក់វ៉ាក់សាំងរួចមានចំនួន ៨៩៥០៦ នាក់ (ស្រី២៥៧១៦នាក់) ហើយអ្នកដែលគ្រូពេទ្យមិនចាក់ឱ្យមានចំនួន១៤០៤៧នាក់ (ស្រី ៦០២៣នាក់)៕

Khcct banner

អត្ថបទទាក់ទង