Yearendyearend1140x150

ចិនអាចនឹងផ្តល់វ៉ាក់សាំងកូវីដបន្ថែម ដើម្បីឲ្យជនជាតិចិនរស់នៅកម្ពុជាបានចាក់វ៉ាក់សាំងឆាប់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា មានការយកចិត្តទុកដាក់ជាខ្លាំងក្នុងការងារដើម្បីអោយប្រជាជនចិននៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។

ស្ថានទូតចិនកំពុងចូលរួមយ៉ាងសកម្ម ដើម្បីអនុវត្តយុទ្ធនាការ “ការចាក់វ៉ាក់សាំងរដូវផ្ការីក”("spring sprout vaccine" program)របស់រដ្ឋាភិបាលចិន។

លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន បានថ្លែងកាលពីថ្ងៃទី៧ខែមីនាកន្លងទៅថ្មីៗនេះថា រដ្ឋាភិបាលចិន នឹងបើកដំណើរការយុទ្ធនាការ "ការចាក់វ៉ាក់សាំងរដូវផ្ការីក" ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដែលផលិតដោយប្រទេសចិន ឬវ៉ាក់សាំងរបស់ប្រទេសដទៃទៀត ជូនដល់ជនជាតិចិនដែលរស់នៅក្រៅប្រទេស។

លោកបានបន្តថា ប្រទេសប្រមាណជាង៥០ បាននិងកំពុងដាក់ឱ្យជនជាតិចិនដែលរស់នៅក្នុងប្រទេសពួកគេ ចូលក្នុងផែនការទទួលការចាក់វ៉ាក់សាំងរបស់ប្រទេសទាំង៥០នោះជាបន្តបន្ទាប់ ហើយក៏មានប្រជាជនចិនជាច្រើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ស្របតាមច្បាប់របស់ប្រទេសទាំងនោះផងដែរ។

លោក វ៉ាងយី បានបញ្ជាក់ថា « ចំពោះកិច្ចការបន្ទាប់ យើងកំពុងរៀបចំបង្កើតកន្លែងចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសមួយចំនួនដែលមានល័ក្ខខ័ណ្ឌសមស្រប ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនជនជាតិចិនដែលរស់នៅក្នុងប្រទេសទាំងនោះ»។

សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ “ការចាក់វ៉ាក់សាំងរដូវផ្ការីក”នេះ ប្រទេសចិនអាចនឹងផ្តល់កញ្ចប់វ៉ាក់សាំងមួយចំនួនជូនដល់ប្រទេសមួយចំនួនផ្សេងបន្ថែមទៀត ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនជនជាតិចិនដែលរស់នៅក្នុងប្រទេសទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង