Cct850x100 1
1800px x h300px kh

អ្នកឆ្លងកូវីដ-១៩នៅកម្ពុជាកើនដល់ជាង១ពាន់នាក់គិតនៅថ្ងៃទី៩មីនានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់ ១០៦០នាក់។ចំនួននេះ បានកើនឡើងខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈដែលថ្ងៃទី ៩ មីនានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានកូវីដចំនួន៤៩ករណីថ្មីទៀត។

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុប ១០៦០នាក់ ដែលក្នុងនោះមានជាអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តក្នុងប្រទេសប្រមាណ៤២១នាក់ , ពលករធ្វើដំណើរមកពីប្រទេសថៃប្រមាណ ៩០នាក់ និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រមាណ ៥៤៩នាក់។ ជាមួយគ្នានេះដែរ ក្នុងចំណោមអ្នកមានវីរុសកូវីដទាំង១០៦០នាក់នោះ មានចំនួនអ្នកជាសះស្បើយ ៥៣៨នាក់ និងចំនួន ៥២១នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្រាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ- ១៩ថ្មី ចំនួន៤៩នាក់បន្ថែមទៀត ដែលក្នុងនោះមាន ៤៨នាក់ ជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ២១នាក់ផងដែរ៕


Khcct banner

អត្ថបទទាក់ទង