Yearendyearend1140x150

មនុស្ស ៧ នាក់បានស្លាប់ដោយសារអគ្គិភ័យនៅអគារការិយាល័យមួយកន្លែងនៅឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស ៧ នាក់បានស្លាប់ដោយសារអគ្គិភ័យនៅអគារការិយាល័យមួយកន្លែងនៅឥណ្ឌា ប្រភពរូប៖ Xinhua news

ឥណ្ឌា៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ អគ្គិភ័យបានឆាបឆេះអគារការិយាល័យ ១៤ ជាន់មួយកន្លែងនៅ West Bengal ប្រទេសឥណ្ឌា នៅល្ងាចថ្ងៃទី ៨ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាអគារនេះជារបស់នាយកដ្ឋានផ្លូវដែកក្នុងតំបន់ហើយអគ្គិភ័យនេះមានទីតាំងនៅជាន់ទី ១៣ ។ អ្នកស្លាប់រួមមានអ្នកពន្លត់អគ្គិភ័យ ៤ នាក់ ប៉ូលីសម្នាក់ កម្មកររថភ្លើងម្នាក់ និងសាកសពជនរងគ្រោះមួយចំនួនត្រូវបានគេរកឃើញនៅក្នុងជណ្តើរយន្ត។

សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្នែកពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាង ២០ គ្រឿងទៅចូលរួមក្នុងការពន្លត់អគ្គិភ័យនេះ ហើយត្រូវបានពន្លត់ហើយមូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង