Yearendyearend1140x150

ប្រជាជនចិនជាច្រើនបង្ហោះសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ផ្លុង​​ វិចិត្រ
/

ភ្នំពេញ៖បន្ទាប់ពីសារព័ត៌មានចិនបានចេញផ្សាយពីគម្រោងដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន ទៅរដ្ឋធានីក្រុងប៉េកាំង មានប្រជាជនចិនជាច្រើនបានបង្ហោះសារតាមបណ្តាញសង្គម WECHET ស្វាគមន៍សម្តេច ហ៊ុន សែនយ៉ាងគគ្រឹកគគ្រេងហើយនាំគ្នាប្រកាសថា «ប្រទេសកម្ពុជា គឺគោលដៅតំបូងគេដែលប្រជាជនចិនគួរធ្វើដំណើរទៅលេង»។

សារព័ត៌ភាសាចិនក្នុងប្រទេសកម្ពុជាមានឈ្មោះថា The Commercial News និង The Cambodia China Times នៅថ្ងៃនេះបានចេញផ្សាយក្នុងបណ្តាញ Wechat និង APP ផ្លូវការរបស់ខ្លួនអំពីគម្រោងដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន ទៅរដ្ឋធានីក្រុងប៉េកាំងដោយដាក់ចំណងជើងថា«សម្តេច ហ៊ុន សែន នឹងទៅរទស្សនកិច្ចនៅរដ្ឋធានីក្រុងប៉េកាំង និងគ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំចិន»។សារព័ត៌មានចិននៅក្នុងប្រទេសចិនក៏មានការចាប់អារម្មណ៏ខ្លាំង និង ផ្សាយព័ត៌មានបន្តផងដែរ។

បន្ទាប់ពីចេញផ្សាយមានប្រជាជនចិនជាច្រើន បានបញ្ចេញមតិនៅខាងក្រោមអត្ថបទ ដោយស្វាគមន៍យ៉ាងគគ្រឹកគគ្រេងពីគម្រោងដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន ទៅរដ្ឋធានីក្រុងប៉េកាំង ហើយពួកគេសុទ្ធវាយតំលៃយ៉ាងខ្ពស់ អំពីទស្សនកិច្ចថ្នាក់ដឹកនាំប្រទេសដ៏ពិសេសមួយនេះ។

ពួកគេបានសរសេរថា ពេលយើងជួបការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ ពួកគេក៏បានអំពាវនាវប្រជាជនចិនមកលេងប្រទេសកម្ពុជា។ជនជាតិចិនម្នាក់បានបញ្ជេញមតិដូច្នេះថា “ប្រទេសកម្ពុជា អ្នករត់មិនរួចទេ ផែនការដំណើរកម្សាន្តរបស់ខ្ញុំលើកក្រោយ គឺទៅលេងប្រទេសអ្នក។” ចំណែកអ្នកខ្លះសរសរថា:“ប្រាសាទអង្គរវត្ត សូមត្រៀមស្វាគមន៏ភ្លៀវទេសចរណ៏ចិន។” រីឯជនជាតិចិនម្នាក់ទៀតបានសរសេរថា “ពេលយើងជួបការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។សូមអគុណណាស់! ”

ទាំងនេះសុទ្ធតែជាមតិរបស់ជនជាតិចិនដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅក្រោមអត្ថបទព័ត៌មានរបស់សារព័ត៌ភាសាចិន ដែលចេញផ្សាយពាក់ព័ន្ធគម្រោងតំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន រដ្ឋធានីក្រុងប៉េកាំងនៅល្ងាចនេះ។

រូបភាពខាងលើសុទ្ធតែជាមតិរបស់ជនជាតិចិនដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅក្រោមអត្ថបទព័ត៌មាន របស់សារព័ត៌ភាសាចិន ដែលចេញផ្សាយពាក់ព័ន្ធគំរោងតំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន រដ្ឋធានីក្រុងប៉េកាំងនៅល្ងាចនេះ។
សារព័ត៌ភាសាចិនក្នុងប្រទេសកម្ពុជាមានឈ្មោះថា The Commercial News និង The Cambodia China Times នៅថ្ងៃនេះបានចេញផ្សាយក្នុងបណ្តាញ Wechat និង APP ផ្លូវការរបស់ខ្លួនអំពីគម្រោងដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន ទៅរដ្ឋធានីក្រុងប៉េកាំង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង