Yearendyearend1140x150
Img 0571

«គ្រូពេទ្យម្នាក់»នៅមន្ទីរពេទ្យបង្អែកអ្នកលឿងវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ-១៩ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះ។

យោងតាមររដ្ឋបាលខេត្តព្រៃវែងលោកគ្រូពេទ្យម្នាក់នោះមានឈ្មោះថា អ៊ឹម សុភី បម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ-១៩ ។

ក្រោយពីទទួលបានព័ត៌មាន រដ្ឋបាលខេត្តព្រៃវែងបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន ៖១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភី៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ ព្រៃវែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង