Yearendyearend1140x150
Img 0571

កូនខ្លាត្រី២ក្បាលត្រូវបានមន្ទីរបរិស្ថានខេត្តរតនគិរីជួយសង្រ្គោះ និងប្រលែងចូលព្រៃធម្មជាតិវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

ខេត្តរតនគីរី៖ មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី ដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និងប្រលែងចូលព្រៃធម្មជាតិវិញ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក វិរៈសេនីយ៍ ត្រី និន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី ៧០៧ វីរះការពារព្រពដែនគោគ ៦០៣បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថានខេត្តរតនគីរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។

សូមបញ្ជាក់ថា កូនខ្លាត្រីទាំងពីរក្បាលនេះត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាសចាប់បានក្បែចម្ការរបស់គាត់បានមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ៕

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង