Yearendyearend1140x150

«មន្ត្រីថ្នាក់កំពូលចិន»ជាង៥០០០នាក់ចាក់វ៉ាក់សាំងSinopharmមុនចូលកិច្ចប្រជុំថ្នាក់ជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិន

ចិន៖តំណាង និងសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃប្រទេសចិនប្រមាណជាង ៥០០០ នាក់ដែលចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបាននាំគ្នាចាក់វ៉ាក់សាំងវ៉ាក់សាំងបង្ការកូវីដ-១៩របស់ប្រទេសចិន Sinopharm។

លោក Yu Qingming ប្រធានក្រុមហ៊ុន Sinopharm បានថ្លែងឱ្យដឹងថា បច្ចុប្បន្នតំណាងនិងសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃប្រទេសចិនប្រមាណជាង ៥០០០នាក់ បានចាក់វ៉ាក់សាំងវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ប្រទេសចិន Sinopharm មុនចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិន។

ប្រធានក្រុមហ៊ុន Sinopharm បានចាត់ទុកការដែលមន្ត្រីកំពូលចិនទទួលចាក់វ៉ាក់សាំងនៅពេលនេះ គឺបានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់លើកគុណភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន និងបង្ហាញពីភាពជឿជាក់សម្រាប់មហាជនទូទៅផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិនប្រកាសអនុញ្ញាតដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ដោយឡែកគិតត្រឹមថ្ងៃទី ៣ មីនា ឆ្នាំ២០២១ ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សរុបមកមានចំនួនលើសពី ៥២លានដូស និងផ្តល់ជំនួយជាវ៉ាក់សាំងជូនទៅដល់បណ្ដាប្រទេសមួយចំនួននៅលើកពិភពលោកបាន៦៩ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង