Cct850x100 1

សិស្សនៅភ្នំពេញគ្រប់សាលាឈប់វិស្សមកាលតូចចាប់ពីថ្ងៃនេះទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា បើតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក និងពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសសញ្ជាតិផ្សេងៗ។ ហេតុដូចនេះទើបក្រសួងណែនាំឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាបអនុវត្តនូវវិធានការមួយចំនួនជាបន្ទាន់។

តាមសេចក្តីប្រកាស ក្រសួងបានចាត់វិធានការឲ្យគ្រឹះស្ថានសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបចឲ្យចាត់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ពីថ្ងៃចេញប្រកាសសេចក្តីព័ត៌មាននេះ រហូតដល់ាចូលរៀនឡើងវិញ។

សម្រាប់គ្រឹះស្ថានដែលមិនទាន់បានបញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់បីខែ ធ្នូ ឆ្នាំ២០១៩ រហូតដល់ខែ កុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគប្រចាំឆមាសទី១។

មួយវិញទៀត ចំពោះគ្រឹះស្ថានអន្តរាជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការនោងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក WHO។

ម្យ៉ាងទៀត ក្នុងកំឡុងវិស្សមកាលតូច មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជា សួនកុមារ កន្លែងហាត់ប្រាណ និងកន្លែងសាធារណៈមួយចំនួនទៀត។ ជាចុងក្រោយក្រសួងក៏បានឲ្យអនុវត្តការសម្អាតតាមបរិវេណគ្រឹះស្ថានសិក្សា៕

Khcct banner

អត្ថបទទាក់ទង