Cct850x100 1
1800px x h300px kh

សមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩របស់ចិននឹងកើនឡើងជាង១០០០លានដូសនៅឆ្នាំនេះ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ លោកYu Qingming តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថជាតិចិនបានថ្លែងកាលពីថ្ងៃទី៣ខែមីនាថា វ៉ាក់សាំងកូវីដ១៩នៃក្រុមហ៊ុនឱសថជាតិចិន បានត្រូវផលិតក្នុងភាពទ្រង់ទ្រាយក្នុងឆ្នាំនេះ ដោយសមត្ថភាពផលិតនឹងកើនឡើងលើសពី១០០០លានដូស ថ្ងៃអនាគតសមត្ថភាពផលិតត្រូវបាន រំពឹងទុកថានឹងអាចកើនឡើងដល់៣០០០លានដូស ។ ព្រមពេលជាមួយគ្នានេះដែរ វ៉ាក់សាំងកូវីដ១៩នៃកម្មវិធីDNAនៃវិទ្យាស្ថានជាតិវ៉ាក់សាំងនិងរេរ៉ូម ក៏បានទទួលការវិវឌ្ឍដ៏សំខាន់ដែរ ដោយនឹងនឹងចាប់ផ្តើមធ្វើតេស្តលើមនុស្សក្នុងពេលឆាប់ៗ។

បច្ចុប្បន្ន ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន៤ប្រភេទបានទទួលការអនុញ្ញាតឱ្យប្រើដោយរដ្ឋបាលជាតិនិយតកម្មឱសថ និងបានអនុញ្ញាតឱ្យធ្វើតេស្តលើមនុស្សក្នុងករណីបបន្ទាន់តាមវិធីសាស្រ្តចំនួន៥សរុបមានវ៉ាក់សាំងចំនួន១៦ប្រភេទ ក្នុងនោះវ៉ាក់សាំង៦ប្រភេទបានចាប់ផ្តើមធ្វើតេស្តលើមនុស្សក្នុងដំណាក់កាលទី៣ហើយ៕


ពាក្យទាក់ទង: ចិន វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង