Cct850x100 1
1800px x h300px kh

សន្និសីទសារព័ត៌មានទីមួយនៃកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បើកធ្វើនៅក្រុងប៉េកាំង

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើនៅក្រុងប៉េកាំងនៅរសៀលថ្ងៃទី ៣ ខែមីនា ។

អ្នកនាំពាក្យនៃកិច្ចប្រជុំលើកនេះបានធ្វើបទបង្ហាញពីសភាពការណ៍ពាក់ព័ន្ធនៃកិច្ចប្រជុំលើកនេះទៅកាន់ប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិព្រមទាំងឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មានដែរ ។

លោកGuoWeimin អ្នកនាំពាក្យនៃកិច្ចប្រជុំលើកនេះបានធ្វើបទបង្ហាញថា កិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅម៉ោង ៣ រសៀល ថ្ងៃទី ៤ ខែមីនា និងបិទកិច្ចប្រជុំនៅរសៀលថ្ងៃទី ១០ ខែមីនា ។

សកម្មភាពផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័តមានពីសំណាកសមាជិកសភាចំនួន ៣ លើកនឹងរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ។

ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានចាក់វ៉ាក់សាំងសរុបលើសពី ៥២ លានដូស បានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន ៦៩ ។

ការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាកំពុងដំណើរយ៉ាងរលូន ។

សេចក្តីព្រាងច្បាប់ស្តីពីការការពារព័ត៌មានបុគ្គលបានប្រគល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្រាប់ធ្វើការពិនិត្យពិភាក្សា ។អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន


Khcct banner

អត្ថបទទាក់ទង