Yearendyearend1140x150

BREAKING៖វ៉ាក់សាំងកូវីដ-១៩ផលិត​នៅ​​ឥណ្ឌាជាង៣២ម៉ឺនដូសបានមក​ដល់​កម្ពុជា​ហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួន ៣២៤ ០០០ដូសផលិត​នៅ​​ឥណ្ឌា បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២ ខែមីនា។វ៉ាក់សាំងនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ដែលផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយ​វ៉ាក់សាំងក្នុងបរិមាណដទៃទៀតនឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ នៅពេលក្រោយទៀតជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។

វ៉ាក់សាំងទាំងនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២ ខែមីនា ដោយមានការរង់ចាំទទួលពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានឹងធ្វើជាតំណាងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងទាំងនេះ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា និង លោកស្រី ហ្វូរុក ហ្វូយូហ្សាត តំណាងអង្គការយូនីសេហ្វនៅកម្ពុជា។

សូមជម្រាបជូនថា មជ្ឈមណ្ឌលកូវ៉ាក់ គឺជាកិច្ចខិតខំប្រឹងប្រែងសកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យប្រទេសទាំងអស់ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ គម្រោង​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តាក្រុម​ប្រទេស​ក្រីក្រ​ តាម​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​ចាប់ផ្តើម​ឡើងនៅថ្ងៃពុធ ទី២៤ កម្ភៈ ២០២១។ ហ្កាណា​ បានក្លាយជា​ប្រទេស​ទី​មួយ​ដែល​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ តាមរយៈ​យន្តការ​នេះ​។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ កុម្ភៈ កន្លងទៅ ក៏បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ឈ្មោះថាស៊ីណូហ្វាម។ រដ្ឋាភិបាលកម្ពុជា បានបែងចែកវ៉ាក់សាំងនោះជា២ ដោយឲ្យទៅខាងក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនដល់កងកម្លាំងយោធា និងឲ្យទៅខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនឥស្សរជនធំៗ ក្រុមគ្រូពេទ្យ កងកម្លាំងនគរបាល ព្រមទាំងក្រុមអ្នកសារព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង